ឱខេត្តតាកែវខ្ញុំអើយ…អីក៏អភ័ពម្លេះមិនដែលទទួលបានថ្នាក់ដឹកល្អម្តងណាឡើយ…!

……………….

ខេត្តតាកែវៈ ក្នុងពេលថ្មីៗនេះខល្បីតាមបណ្តាញសង្គមថាទីរួមខេត្តតកែវមានសង់រូបសំណាកបង្កងយក្សដ៏ធំ១តំណាងឲ្យមុខម្ហូបទឹកសាបដ៏ពេញនិយមរបស់អាជីវករនៅខេត្តតាកែវ ដោយសង់ជាប់សួនច្បារយលចូលក្នុងបឹងតាម៉ុកស្ថិតខាងស្តាំសាលាខេត្ត។ ក្រោយពីការថតស៊ែលហ្វី និងថតរូបបង្ហោះតៗគ្នា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានបានចុះផ្សាយយ៉ាងច្រើនកុះករធ្វើឲ្យរូបសំណាកបង្កងយក្សនោះល្បីយ៉ាងលឿនបានទាក់ទាញហ្វូងមនុស្សទាំងក្នុងនិងក្រៅខេត្តទៅទស្សនាគួរយ៉ាងច្រើនកុះករឲ្យមោទនៈមិនដាច់ពី១ថ្ងៃទៅ១ថ្ងៃ។ ក្នុងនាមអ្នកស្រុកកំណើតនៅខេត្តតាកែវ និងជាអ្នកធ្វើការងារសង្គមមានអារម្មណ៍រំភើបសប្បាយរីករាយចង់ទៅបន្ធូអារម្មណ៍គយគន់ទេសភាព និងផ្តឹតយករូបភាពនៅទីនោះយកមកផ្សព្វផ្សាយឲ្យល្បីហ្នឹងគេដែរ ទើបនាល្ងាចថ្ងៃច័ន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃសម្រាកប្រចាំឆ្នាំចំនួន៣ថ្ងៃនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិ និងប្រពៃណីសាសនាដ៏ធំប្រចាំជាតិ ខ្ញុំក៏បានដឹកនាំគ្រួសារទាំងអស់ទៅទស្សនា និងកំសាន្តដើម្បីស្រូបយកខ្យល់អាកាសនៅទីតាំងសួនច្បាររូបសំណាកបង្កងយក្សនោះឲ្យស្រឡះខួរក្បាលម្តង និងបំណងជួយផ្សាយព័ត៌មានលើកកិត្តិយសខេត្តដែរ។ ពេលដល់ទីតាំងខ្ញុំពិតជាមានមោទនៈភាពមែនចំពោះទឹកដៃវិចិត្រករខ្មែរយើងដែលជាអ្នកបានសាងរូបសំណាកផ្សេងៗជាច្រើនបានយ៉ាងល្អក្នុងនោះគឺរូបបង្កងយក្សនេះតែម្តងហើយក៏គិតថាអរគុណចំពោះអ្នកផ្តើមគំនិតកែលម្អពង្រីកទីលានសួនច្បារឲ្យបានទូលាយជាងមុន និងធ្វើរូបចំលាក់ផ្សេងៗទាក់ទាញភ្នែកអ្នកទេសចរណ៍បង្ករឲ្យបងប្អូនអាជីវករកចំណូលបានច្រើនជាងមុន ពិសេសនៅពេលមានបុណ្យទានម្តងៗ។ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគតក់ស្លុត និងហួសចិត្តនោះ គឺការគ្រប់គ្រងសួនច្បាររបស់រដ្ឋបាលខេត្ត ក៏ដូចជាចៅហ្វាយក្រុងដូនកេវ ក្នុងនោះក៏មានមន្ទីរពាក់ព័ន្ធនានាដូចជា មន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តហាក់គ្មានការទទួលខុសត្រូវ សួនច្បារទំហំរាប់ហិចតាដាក់ធុងសំរាមពីរទៅបី គ្មានការអប់រំណែនាំដល់អ្នកទៅលេង បណ្តែតបណ្តោយឲ្យពួកគេទុកដាក់សំរាមឬកាកសំណល់រាយប៉ាយពេញដីទីធ្លាសួនច្បារ គ្មានអនាម័យ គ្មានចងបដា ឬពាក្យស្លោកស្តីពីការចោលសំរាម គ្មានមន្ត្រីចុះកមណែនាំដល់អ្នកចោលសំរាម គ្មានសង់ទីតាំងបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ជាពិសេសអ្នកយកម្ហូបអាហារទៅបរិភោគនៅទីនោះ បានបន្សល់ និងបោះចោលសំរាម និងកាកសំណល់ពាសពេញសួន ក្បែរគុម្ពផ្កា ក្បែរមាត់ទឹក បង្ករឲ្យមានបរិយាកាសអាប់អួរស្អុយរលួយជះក្លិនអសោចិ៍បះពាល់ខ្លាំងដល់សុខភាពបងប្អូនប្រជាពលរដ្ឋអ្នកមានលំនៅឋានជិតៗនោះ និងភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅស្រុកដែលបានទៅទស្សនាឬកំសាន្ត ក្លិនអាសោចិ៍ និងភាពគ្មានសណ្តាប់ធ្នាប់នៃការចោលសំរាប និងកាកសំណល់ ប្រៀបដូចជាមន្ត្រីអ្នកស៊ីប្រាក់ខែរាស្ត្រហើយគ្មានការទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់ខ្លួនដោយគិតថា មិនមែនផ្ទះអញ ឬទ្រព្យសម្បត្តិរបស់អញចាំចាប់អីអញត្រូវយកចិត្តទុកដាក់ថែរក្សានោះ។ ការរៀបចំពង្រីកសួនច្បារខាងលើ គ្រាន់តែជាការចំណាយថវិកាជាតិខ្ជះខ្ជាយគ្មានការទទួលខុសត្រូវដែលសល់ពីអំពើពុករលួយរបស់ពួកមន្ត្រីខិតខូច ដើម្បីកុំឲ្យថ្នាក់ដឹកនាំសួរនាំរឿងថវិកាចំណូលផ្សេងៗប្រចាំឆ្នាំ និងចំណូលពីការដោះដូរ ឬការលក់ ឬក៏ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ ជាក់ស្តែងដូចជា លោក វ៉ី សំណាង បានគប់គិតគ្នាលួចលក់អាចម៌ដីបឹងតាកែវ ទៅឲ្យវិស័យឯកជនស្ងាត់ៗ ដោយគ្មានតម្លាភាព គ្មានការឯកភាពពីថ្នាក់ជាតិកាលពីប៉ុន្មានខែមុនជាដើម។

គួររម្លឹកថា៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេទទួលស្គាល់ជាទូទៅថាជា រដ្ឋដំបូងគេ និងចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអរិយធម៌ និងរចនាសម្ព័ន្ធរដ្ឋបាល      រៀបរយមុនគេ អាណាចក្រភ្នំ (ហ្វូណន)ចាប់ផ្តើមពី សតវត្សរ៍ទី១ នៃស្តសករាជ តាមរយៈការកកើតនៃអាណាចក្រភ្នំ (Funan) មានអាយុកាលប្រមាណ ២,០០០ ឆ្នាំមកហើយ ដែលមានរាជធានីនៅវ្យាធបុរៈ (ស្រុកអង្គរបុរី ខេត្តតាកែវបច្ចុប្បន្ន)។ ដោយឡែកខេត្តតាកែវ គឺជាខេត្ត១ក្នុងចំណោយ ២៤ខេត្ត/ក្រុង និង១រាជធានី។ អំពីរចនាសម្ព័ន្ធរដ្ឋបាល និងចំនួនប្រជាជនរបស់ ខេត្តតាកែវ នាពេលបច្ចុប្បន្ន (គិតត្រឹមឆ្នាំ ២០២៦) មាន ១ក្រុង និងស្រុក៩ រួមមានៈ ក្រុងដូនកែវ ស្រុកអង្គរបុរី ស្រុកបាទី ស្រុកបុរីជលសារ ស្រុកគីរីវង់ ស្រុកកោះអណ្តែត ស្រុកព្រៃកប្បាស ស្រុកសំរោង ស្រុកត្រាំកក់ និងស្រុកទ្រាំង។ មានសរុប ១០០ ឃុំ/សង្កាត់ (ក្នុងនោះមានសង្កាត់ចំនួន ៣ នៅក្រុងដូនកែវ និងឃុំចំនួន ៩៧ នៅតាមបណ្តាស្រុកទាំង ៩។ ភូមិ៖ មានសរុបប្រមាណ ១,១១៨ ភូមិ (តួលេខភូមិអាចមានការកែសម្រួលបន្តិចបន្តួចតាមការចុះបញ្ជី និងការបំបែកច្របាច់ភូមិរបស់ក្រសួងមហាផ្ទៃ)។ ចំនួនប្រជាពលរដ្ឋ ផ្អែកលើជំរឿនទូទៅ និងការព្យាករណ៍ប្រជាសាស្ត្រនៅកម្ពុជា ខេត្តតាកែវមានប្រជាពលរដ្ឋប្រមាណជាង ១ លាននាក់ (ស្ថិតនៅក្នុងចំណោមខេត្តដែលមានប្រជាពលរដ្ឋច្រើននៅតំបន់ទំនាបកណ្តាល/ភាគខាងត្បូង បើគិតជាគ្រួសារមានប្រមាណជា ២២ ម៉ឺន ទៅ ២៥ ម៉ឺនគ្រួសារ (គិតជាមធ្យមប្រមាណ ៤ ទៅ ៤.៥ នាក់ក្នុងមួយគ្រួសារ៕

……………………………………….

Screenshot

Leave a Reply

Your email address will not be published. Required fields are marked *

🚨 ព័ត៌មានបន្ទាន់៖ គ្រោះធម្មជាតិរន្ទះបាញ់ឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅភូមិ ភូមិប្រសូត្រ(ក)ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាយប់ ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ គ្រោះធម្មជាតិ ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះ បានបង្កឱ្យមានហេតុការណ៍រន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋ ០១ខ្នង របស់លោក ហួ គីនីន រស់នៅក្នុងភូមិ ភូមិប្រសូត្រ(ក)ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រន្ទះបានបាញ់ប្រហារចំនួន ២ ដងជាប់ៗគ្នា៖ លើកទី១៖ បាញ់ចំដងអង់តែន (ប៉ោល) បណ្តាលឱ្យបាក់ដាច់លើដំបូលផ្ទះ។ លើកទី២៖ បាញ់ចំក្បាលសរសរចែងខាងក្រោយផ្ទះ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ ⛈️ សាររំលឹកប្រុងប្រយ័ត្ន១ចំនួន» ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ក្នុងរដូវភ្លៀងធ្លាក់ដែលមានផ្គររន្ទះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពដូចខាងក្រោម៖ ១. ដកឌុយឧបករណ៍អគ្គិសនី និងខ្សែអង់តែនទូរទស្សន៍ចេញភ្លាមៗ។ ២. ចៀសវាងការប្រើប្រាស់ ឬសាកថ្មទូរស័ព្ទដៃ ពេលកំពុងមានភ្លៀងផ្គរ។ ៣. ជ្រកនៅក្នុងផ្ទះ ឬជម្រកសុវត្ថិភាព ដោយចៀសវាងការឈរជិតបង្អួច ទ្វារ ឬកន្លែងដែលមានដែក/លោហធាតុ។ ៤. ហាមដាច់ខាតការជ្រកក្រោមដើមឈើធំៗ ឬឈរនៅកណ្តាលវាលស្រែចំហរ។