ឱខេត្តតាកែវខ្ញុំអើយ…អីក៏អភ័ពម្លេះមិនដែលទទួលបានថ្នាក់ដឹកល្អម្តងណាឡើយ…! ………………. ខេត្តតាកែវៈ ក្នុងពេលថ្មីៗនេះខល្បីតាមបណ្តាញសង្គមថាទីរួមខេត្តតកែវមានសង់រូបសំណាកបង្កងយក្សដ៏ធំ១តំណាងឲ្យមុខម្ហូបទឹកសាបដ៏ពេញនិយមរបស់អាជីវករនៅខេត្តតាកែវ ដោយសង់ជាប់សួនច្បារយលចូលក្នុងបឹងតាម៉ុកស្ថិតខាងស្តាំសាលាខេត្ត។ ក្រោយពីការថតស៊ែលហ្វី និងថតរូបបង្ហោះតៗគ្នា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានបានចុះផ្សាយយ៉ាងច្រើនកុះករធ្វើឲ្យរូបសំណាកបង្កងយក្សនោះល្បីយ៉ាងលឿនបានទាក់ទាញហ្វូងមនុស្សទាំងក្នុងនិងក្រៅខេត្តទៅទស្សនាគួរយ៉ាងច្រើនកុះករឲ្យមោទនៈមិនដាច់ពី១ថ្ងៃទៅ១ថ្ងៃ។ ក្នុងនាមអ្នកស្រុកកំណើតនៅខេត្តតាកែវ និងជាអ្នកធ្វើការងារសង្គមមានអារម្មណ៍រំភើបសប្បាយរីករាយចង់ទៅបន្ធូអារម្មណ៍គយគន់ទេសភាព និងផ្តឹតយករូបភាពនៅទីនោះយកមកផ្សព្វផ្សាយឲ្យល្បីហ្នឹងគេដែរ ទើបនាល្ងាចថ្ងៃច័ន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃសម្រាកប្រចាំឆ្នាំចំនួន៣ថ្ងៃនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិ និងប្រពៃណីសាសនាដ៏ធំប្រចាំជាតិ…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖ ១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។…

🚨 ព័ត៌មានបន្ទាន់៖ គ្រោះធម្មជាតិរន្ទះបាញ់ឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅភូមិ ភូមិប្រសូត្រ(ក)ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាយប់ ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ គ្រោះធម្មជាតិ ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះ បានបង្កឱ្យមានហេតុការណ៍រន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋ ០១ខ្នង របស់លោក ហួ គីនីន រស់នៅក្នុងភូមិ ភូមិប្រសូត្រ(ក)ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រន្ទះបានបាញ់ប្រហារចំនួន ២ ដងជាប់ៗគ្នា៖ លើកទី១៖ បាញ់ចំដងអង់តែន (ប៉ោល) បណ្តាលឱ្យបាក់ដាច់លើដំបូលផ្ទះ។ លើកទី២៖ បាញ់ចំក្បាលសរសរចែងខាងក្រោយផ្ទះ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ ⛈️ សាររំលឹកប្រុងប្រយ័ត្ន១ចំនួន» ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ក្នុងរដូវភ្លៀងធ្លាក់ដែលមានផ្គររន្ទះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពដូចខាងក្រោម៖ ១. ដកឌុយឧបករណ៍អគ្គិសនី និងខ្សែអង់តែនទូរទស្សន៍ចេញភ្លាមៗ។ ២. ចៀសវាងការប្រើប្រាស់ ឬសាកថ្មទូរស័ព្ទដៃ ពេលកំពុងមានភ្លៀងផ្គរ។ ៣. ជ្រកនៅក្នុងផ្ទះ ឬជម្រកសុវត្ថិភាព ដោយចៀសវាងការឈរជិតបង្អួច ទ្វារ ឬកន្លែងដែលមានដែក/លោហធាតុ។ ៤. ហាមដាច់ខាតការជ្រកក្រោមដើមឈើធំៗ ឬឈរនៅកណ្តាលវាលស្រែចំហរ។