សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

By admin

One thought on “សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង”

Leave a Reply

Your email address will not be published. Required fields are marked *