សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជាសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ជូនដល់វិទ្យាល័យកំបូល នាព្រឹកថ្ងៃទី១០ កញ្ញា ២០២៦

សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជាសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ជូនដល់វិទ្យាល័យកំបូល នាព្រឹកថ្ងៃទី១០ កញ្ញា ២០២៦ ក្រុមការងារសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖ ១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។…

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង…

🚨 ព័ត៌មានបន្ទាន់៖ គ្រោះធម្មជាតិរន្ទះបាញ់ឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅភូមិ ភូមិប្រសូត្រ(ក)ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាយប់ ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ គ្រោះធម្មជាតិ ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះ បានបង្កឱ្យមានហេតុការណ៍រន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋ ០១ខ្នង របស់លោក ហួ គីនីន រស់នៅក្នុងភូមិ ភូមិប្រសូត្រ(ក)ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រន្ទះបានបាញ់ប្រហារចំនួន ២ ដងជាប់ៗគ្នា៖ លើកទី១៖ បាញ់ចំដងអង់តែន (ប៉ោល) បណ្តាលឱ្យបាក់ដាច់លើដំបូលផ្ទះ។ លើកទី២៖ បាញ់ចំក្បាលសរសរចែងខាងក្រោយផ្ទះ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ ⛈️ សាររំលឹកប្រុងប្រយ័ត្ន១ចំនួន» ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ក្នុងរដូវភ្លៀងធ្លាក់ដែលមានផ្គររន្ទះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពដូចខាងក្រោម៖ ១. ដកឌុយឧបករណ៍អគ្គិសនី និងខ្សែអង់តែនទូរទស្សន៍ចេញភ្លាមៗ។ ២. ចៀសវាងការប្រើប្រាស់ ឬសាកថ្មទូរស័ព្ទដៃ ពេលកំពុងមានភ្លៀងផ្គរ។ ៣. ជ្រកនៅក្នុងផ្ទះ ឬជម្រកសុវត្ថិភាព ដោយចៀសវាងការឈរជិតបង្អួច ទ្វារ ឬកន្លែងដែលមានដែក/លោហធាតុ។ ៤. ហាមដាច់ខាតការជ្រកក្រោមដើមឈើធំៗ ឬឈរនៅកណ្តាលវាលស្រែចំហរ។