ឱខេត្តតាកែវខ្ញុំអើយ…អីក៏អភ័ពម្លេះមិនដែលទទួលបានថ្នាក់ដឹកល្អម្តងណាឡើយ…! ………………. ខេត្តតាកែវៈ ក្នុងពេលថ្មីៗនេះខល្បីតាមបណ្តាញសង្គមថាទីរួមខេត្តតកែវមានសង់រូបសំណាកបង្កងយក្សដ៏ធំ១តំណាងឲ្យមុខម្ហូបទឹកសាបដ៏ពេញនិយមរបស់អាជីវករនៅខេត្តតាកែវ ដោយសង់ជាប់សួនច្បារយលចូលក្នុងបឹងតាម៉ុកស្ថិតខាងស្តាំសាលាខេត្ត។ ក្រោយពីការថតស៊ែលហ្វី និងថតរូបបង្ហោះតៗគ្នា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានបានចុះផ្សាយយ៉ាងច្រើនកុះករធ្វើឲ្យរូបសំណាកបង្កងយក្សនោះល្បីយ៉ាងលឿនបានទាក់ទាញហ្វូងមនុស្សទាំងក្នុងនិងក្រៅខេត្តទៅទស្សនាគួរយ៉ាងច្រើនកុះករឲ្យមោទនៈមិនដាច់ពី១ថ្ងៃទៅ១ថ្ងៃ។ ក្នុងនាមអ្នកស្រុកកំណើតនៅខេត្តតាកែវ និងជាអ្នកធ្វើការងារសង្គមមានអារម្មណ៍រំភើបសប្បាយរីករាយចង់ទៅបន្ធូអារម្មណ៍គយគន់ទេសភាព និងផ្តឹតយករូបភាពនៅទីនោះយកមកផ្សព្វផ្សាយឲ្យល្បីហ្នឹងគេដែរ ទើបនាល្ងាចថ្ងៃច័ន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃសម្រាកប្រចាំឆ្នាំចំនួន៣ថ្ងៃនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិ និងប្រពៃណីសាសនាដ៏ធំប្រចាំជាតិ…
